




ដំណើរការពីគ្រប់ទីកន្លែងដោយប្រើប្រព័ន្ធ Lease-Sell 360°
ពុះដីលក់? លក់ផ្តាច់ ឬបង់រំលស់? លក់ផ្ទះ? ផ្តល់ប្រាក់កម្ចី?
មិនទាន់មានកម្មវិធីគ្រប់គ្រងមែនទេ?ដើម្បីគ្រប់គ្រងអាជីវកម្មរបស់អ្នកអោយមានប្រសិទ្ធភាព ម្ចាស់អាជីវកម្មគួររៀបចំអោយមាននូវកម្មវិធីសម្រាប់គ្រប់គ្រង ដែលផ្តល់ភាពងាយស្រួលដល់និយោជិត/បុគ្គលិកធ្វើប្រតិបត្តិការ។ Lease-Sell 360° អាចជួយលោកអ្នកដូចជា៖
- គ្រប់គ្រងដំណើរការអាជីវកម្មលក់ឬជួល របស់អ្នកបានភ្លាមៗតាមរយ:អ៊ីនធឺណែត។
- គ្រប់គ្រងរាល់ផលិតផលលក់ឬជួល ពីគ្រប់ទីកន្លែង គ្រប់ពេលវេលា ដែលធ្វើអោយការងាររបស់អ្នក ទទួលបាននូវប្រសិទ្ធភាពខ្ពស់ និងផ្តល់ជូននូវសេវាកម្មអតិថិជនដ៏ល្អឥតខ្ចោះដល់អតិថិជនរបស់អ្នក។
- អ្នកអាចតាមដានចរន្តសាច់ប្រាក់និងការទទួលបានសាច់ប្រាក់តាមកាលកំណត់ពីគ្រប់ទីកន្លែង។

ស្វែងយល់ពីរបៀបដែលអាជីវកម្មប្រើប្រាស់កម្មវិធី Lease-Sell 360°

ពុះដីលក់ (បង់រំលស់ ឬបង់ផ្តាច់)
ផ្ដល់ភាពងាយស្រួលដល់លោកអ្នកក្នុងការតាមដានអំពីព័ត៌មានដីរបស់លោកអ្នកដូចជាដីបានលក់ និងមិនទាន់លក់ ទឹកប្រាក់ដែលទទួលបានពីការលក់ដី។

លក់ ឬជួល
គ្រប់គ្រងលើការលក់ឫជួល ផ្ទះ យានយន្ដ គ្រឿងសង្ហារិម គ្រឿងអេឡិចត្រូនិចផ្សេងៗ។ជ្រើសរើសការបង់ប្រាក់ដែលពេញចិត្ត (បង់ផ្ដាច់ ឫបង់រំលស់)។

គ្រប់គ្រងប្រាក់កម្ចីនិងការប្រាក់
កម្ចីរយៈពេលខ្លី កម្ចីរយៈពេលវែង ជ្រើសរើសអត្រាការប្រាក់ បង្កើតតារាងកាលវិភាគបង់ប្រាក់ឫបង្កើតតារាងកាលវិភាគបង់ប្រាក់ឡើងវិញ។
មុខងារផ្សេងៗរបស់ប្រព័ន្ធ
មុខងារផ្សេងៗទាំងនេះដែលនឹងជួយលោកអ្នកកាត់បន្ថយភាពស្មុគស្មាញ និងដោះស្រាយបញ្ហាផ្សេងៗក្នុងដំណើរការទិញលក់អចលនទ្រព្យគ្រប់គ្រងអចលនទ្រព្យ
គ្រប់គ្រងព័ត៌មាន និងទិន្នន័យអចលនទ្រព្យ (ដីឡូតិ៍ ផ្ទះល្វែង ខុនដូរ ឬអាផាតមិន) ដែលនៅទំនេរ បានកក់ លក់ ឬទិញពីអតិថិជនមកវិញ។
គ្រប់គ្រងអតិថិជន
លោកអ្នកអាចគ្រប់គ្រង និងពិនិត្យព័ត៌មាន ប្រវត្តិ និងប្រតិបត្តិការទាំងអស់របស់អតិថិជនលោកអ្នក នៅក្នុងកន្លែងតែមួយរបស់កម្មវិធី។
គ្រប់គ្រងការទិញ-លក់
គ្រប់គ្រងដំណើរការនៃការទិញលក់គ្រប់ប្រភេទអចលនទ្រព្យ (ដីឡូតិ៍ ផ្ទះ ខុនដូ ...) ជាមួយនឹងការចេញកិច្ចសន្យាដោយស្វ័យប្រវត្តិចេញពីកម្មវិធី។
គ្រប់គ្រងកម្ចី
គ្រប់គ្រងការគណនាកម្ចីសម្រាប់ការបង់រំលស់ ទាំងមានការប្រាក់ ឬឥតការប្រាក់ រួមទាំងការចេញតារាងរំលស់ស្វ័យប្រវត្តិពីកម្មវិធី។
គ្រប់គ្រងបណ្តាញទីផ្សារ
ការផ្តល់កម្រៃជើងសារជាលក្ខណបណ្តាញ ឬជាលក្ខណជំនាន់ និងការបែកចែកកម្រៃជើងសារសម្រាប់បុគ្គលផ្នែកលក់ ឬភ្នាក់ងារលក់របស់លោកអ្នក។
កាគ្រប់គ្រងចំណូល និងចំណាយ
ចុះប្រតិបត្តិការចំណូល ឬចំណាយដូចជាការរត់ប្លង់ តបណ្តាញទឹកភ្លើងចូលទៅក្នុងគម្រោងអចលនទ្រព្យ ក៏ដូចជាចំណាយនៅក្នុងការិយាល័យ និងចំណាយផ្សេងៗទៀត។
សារជូនដំណឹងស្វ័យប្រវត្តិ
កម្មវិធីនឹងជូនដំណឹងស្វ័យប្រវត្តិតាមរយៈ Email Telegram ឬ SMS ទៅកាន់អតិថិជនមុន និងក្រោយការបង់ប្រាក់ ហើយអ្នកក៏ទទួលបានសារជូនដំណឹងដូចគ្នាអំពីការទូទាត់ប្រាក់ជោគជ័យរបស់អតិថិជន។
ការទូទាត់វិក្កយបត្រ Online
អតិថិជនអ្នកអាចទូទាត់វិក្កយបត្រតាមធនាគារ ឬភ្នាក់ងារដូចជា៖ អេស៊ីលីដា អេអឹមខេ អាស៊ីវេរលុយ វីង ផាយផេ អ៊ីម៉ាន់នី … បានយ៉ាងងាយស្រួល និងឆាប់រហ័យពីគ្រប់ទីកន្លែងគ្រប់ពេលវេលា។
របាយការណ៍ Online
លោកអ្នកអាចពិនិត្យ និងតាមដានរបាយការណ៍ទិញ លក់ បង់រំលស់ ឬជួលអចលនទ្រព្យ រួមទាំងចំណូលចំណាយ និងរបាយការណ៍ផ្សេងៗទៀតជាប្រចាំថ្ងៃបានយ៉ាងងាយស្រួល។
កញ្ចប់តម្លៃសេវាកម្ម
កញ្ចប់ថ្លៃសេវានៃកម្មវិធី Lease-Sell 360° ត្រូវធ្វើការទូទាត់ ១២ ខែម្ដង- អ្នកប្រើប្រាស់ 1 នាក់
- មុខងារទិញ និងលក់
- មុខងារជួល
- មុខងារបង់រំលស់
- មុខងាររកម្រៃជើងសារ
- មុខងារ Network Marketing
- មុខាងរចំណូល និងចំណាយ
- មុខងារទូទាត់ប្រាក់ Online
- ជំនួយបច្ចេកទេស 5/7
- ផ្សេងៗ
- អ្នកប្រើប្រាស់ 2 នាក់
- មុខងារទិញ និងលក់
- មុខងារជួល
- មុខងារបង់រំលស់
- មុខងាររកម្រៃជើងសារ
- មុខងារ Network Marketing
- មុខងារចំណូល និងចំណាយ
- មុខងារទូទាត់ប្រាក់ Online
- ជំនួយបច្ចេកទេស 5/7
- ផ្សេងៗ
- អ្នកប្រើប្រាស់ 5 នាក់
- មុខងារទិញ និងលក់
- មុខងារជួល
- មុខងារបង់រំលស់
- មុខងាររកម្រៃជើងសារ
- មុខងារ Network Marketing
- មុខងារចំណូល និងចំណាយ
- មុខងារទូទាត់ប្រាក់ Online
- ជំនួយបច្ចេកទេស 5/7
- ផ្សេងៗ
- អ្នកប្រើប្រាស់ 10 នាក់
- មុខងារទិញ និងលក់
- មុខងារជួល
- មុខងារបង់រំលស់
- មុខងាររកម្រៃជើងសារ
- មុខងារ Network Marketing
- មុខងារចំណូល និងចំណាយ
- មុខងារទូទាត់ប្រាក់ Online
- ជំនួយបច្ចេកទេស 5/7
- ផ្សេងៗ
ការរក្សាទិន្នន័យ និងសុវត្ថិភាពប្រព័ន្ធ
សុវត្ថិភាពទិន្នន័យ
រាល់ទិន្នន័យនៃប្រតិបត្តិការទាំងអស់ដែលលោកអ្នកបានធ្វើលើកម្មវិធីត្រូវបានរក្សាទុកយ៉ាងមានសុវត្ថិភាព។
- នៅលើ Cloud
- រក្សាទុកជាប្រចាំ
សុវត្ថិភាពប្រព័ន្ធ
ក្នុងការប្រើប្រាស់កម្មវិធី លោកអ្នកអាចកំណត់សិទ្ធិអោយអ្នកប្រើប្រាស់នីមួយៗ មានសិទ្ធធ្វើប្រតិបត្តិការតាមរយៈ៖
- តួនាទីរបស់អ្នកប្រើប្រាស់
- គម្រោងនីមួយៗនៃអចលនទ្រព្យ
សំណួរសួរញឹកញាប់
តើយើងសុំជំនួយបច្ចេកទេសដោយរបៀបណា?
អ្នកអាចទាក់ទងយើងតាមរយៈអ៊ីមែល ls@speedaccount.com ក្រុមបច្ចេកទេសរបស់យើងនឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីដោះស្រាយបញ្ហាដែលអ្នកជួបប្រទះ។
នៅលើទំព័រសេវាជំនួយរបស់យើងខ្ញុំអ្នកអាច៖
- ស្នើរសុំមុខងារថ្មី
- រាយការណ៍ពីកំហុសរបស់ប្រព័ន្ធ
