fbpx
loader

Slide QE Import-Export ជាកម្មវិធីសំរាប់ទាញយក ឬបញ្ចូលទិន្នន័យរបស់ QuickBooks ដោយចំណាយពេលតិច និងមានភាពងាយស្រួល។ Get Started

កម្មវិធីបញ្ចូល និងទាញយកទិន្នន័យពី QuickBooks

ឥឡូវនេះយើងបានអភិវឌ្ឍនូវ QE Import-Export Tool ដើម្បីជួយដល់អ្នកប្រើប្រាស់កម្មវិធី QuickBooks ក្នុងការទាញយកទិន្នន័យដែលមានរូបិយប័ណ្ណគោលជាប្រាក់ដុល្លារ (Home Currency USD) ទៅបញ្ចូលក្នុង QuickBooks Company ថ្មីដែលមានរូបិយប័ណ្ណគោលជាប្រាក់រៀល (Home Currency KHR) ដោយចំណាយពេលតិច និងមានភាពងាយស្រួល។ អត្ថប្រយោជន៍របស់ QE Import-Export Tool គឺ៖

អាចទាញយកទិន្នន័យទាំងអស់ពី QuickBooks ចាស់ទៅបញ្ចូលក្នុង QuickBooks ថ្មីមួយទៀត

អាចធ្វើការកែប្រែ និងបញ្ចូលអាត្រាប្តូរដោយស្វ័យប្រវត្តិទៅក្នុងប្រតិបត្តិការហិរញ្ញវត្ថុ

ចំណេញពេលវេលាក្នុងការបិទបញ្ជីគណនេយ្យឆ្នាំចាស់ និងបើកគណនេយ្យឆ្នាំថ្មី

ស្របតាមសេចក្តីប្រកាស និងតម្រូវការរបស់អគ្គនាយកដ្ឋានពន្ធដារកម្ពុជា

មុខងារសំខាន់ៗរបស់កម្មវិធី QE Import-Export Tool

មុខងារទាញយកទិន្នន័យ
  • ទាញយកទិន្នន័យពី QuickBooks ដែលមានរូបិយប័ណ្ណគោលជាប្រាក់ដុល្លារ (Home Currency USD) ឬរូបិយប័ណ្ណគោលជាប្រាក់រៀល (Home Currency KHR)
  • ទាញយកទិន្ន័យនៃប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ (Sales Invoice, Sales Receipt, Credit Memo, Receive Payment, Enter Bill, Pay Bill, Journal, Write Check ...) ពីកម្មវិធី QuickBooks
មុខងារបញ្ចូលទិន្នន័យ
  • កែប្រែទិន្នន័យប្រតិបត្តិការហិរញ្ញវត្ថុលើ File Excel ដែលបានទាញយកពីកម្មវិធី QuickBooks កម្មវិធី POS ឬប្រព័ន្ធគណនេយ្យផ្សេងទៀត
  • បញ្ចូលអាត្រាប្តូរប្រាក់ដោយស្វ័យប្រវត្តិទៅក្នុងប្រតិបត្តិការហិរញ្ញាវត្ថុដែលបានទាញយក
  • បំប្លែងទិន្នន័យទៅជា QuickBooks ថ្មីដែលមានរូបិយប័ណ្ណគោលជាប្រាក់រៀល (Home Currency KHR) ឬរូបិយប័ណ្ណគោលជាប្រាក់ដុល្លារ (Home Currency USD)

ទាញយក

របៀបដំឡើងកម្មវិធី QE Extension

ទាញយកកម្មវិធី QE Extension ដោយ​ឥត​គិត​ថ្លៃ
សម្រាប់ប្រព័ន្ធដំណើរការលើ Window​

ឃ្យូអុី អុិចស្ទែនសិន
v2.0.0.4-Beta

មុខងារដែលបានបន្ថែម និងកែសម្រួល
ទាញយកការដំឡើង និងកំណត់អំពីប្រព័ន្ធ

ទាញយកអំពីរបៀប
នៃការប្រើប្រាស់